សេចក្តីអធិស្ឋានថ្ងៃបុណ្យណូអែល
ឱព្រះអម្ចាស់យេស៊ូវអើយ!
សូមអរគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដោយសេចក្តីស្រលាញ់នោះ ទ្រង់បានលះបង់សិរីល្អនៃស្ថានសួគ៌ហើយបានប្រសូត្រនៅលើផែនដីដោយបន្ទាបខ្លួន។ ទ្រង់ចម្រើនឡើងពីកុមារភាពទៅជាមនុស្សពេញវ័យ ដោយរស់ក្នុងចំណោមមនុស្ស ហើយប្រឈមមុខនឹងបញ្ហាទាំងអស់នៅផែនដី។ ទ្រង់ក៏បង្រៀនទូលបង្គំពីសេចក្តីពិតសំខាន់ៗ និងជួយទូលបង្គំឱ្យយល់ពីសេចក្តីស្រឡាញ់និងការទទួលយករបស់ព្រះអង្គនូវអ្វីដែលជាទូលបង្គំ ហើយនាំផ្លូវទូលបង្គំឱ្យចេះមានអំណរពីព្រះពរដ៏លើសលប់របស់ទ្រង់។
សូមទ្រង់ប្រទានកម្លាំងមកទូលបង្គំដើម្បីឱ្យទូលបង្គំស្រលាញ់ព្រះអង្គ ហើយអាចអនុវត្តនូវសេចក្តីបង្រៀនរបស់ទ្រង់ដោយទំនុកចិត្តក្នុងការចែកចាយព្រះគុណ និងសេចក្តីស្រឡាញ់របស់ទ្រង់ជាមួយគ្រួសារ មិត្តភក្តិ និងសហគមន៍របស់ទូលបង្គំ។
ខ្ញុំសូមអធិស្ឋានដោយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន ។
